Friday, August 21, 2020

សម្រង់សម្តីរបស់ Charlie Chaplin នៅក្នុងរឿង The Great Dictator

 

 

សម្តីរបស់សាកឡូនៅក្នុងរឿងThe Great Dictator

ខ្ញុំសូមទោស ខ្ញុំមិនចង់ធ្វើជាអធិរាជអីនោះទេ វាមិនមែនជាការងាររបស់ខ្ញុំទេ ខ្ញុំមិនចង់គ្រប់គ្រងឬតទល់ជាមួយនរណាឡើយ ។ បើសិនជាអាចខ្ញុំចង់ជួយមនុស្សគ្រប់គ្នា មិនថាជនជាតិណា ឬមានសភាពយ៉ាងណានោះទេ យើងជាមនុស្សត្រូវចេះជួយគ្នា ព្រោះនេះជាសភាវរបស់មនុស្ស ។ យើងចង់រស់នៅជាមួយគ្នាដោយសុភមង្គល គ្មាននរណាម្នាក់ចង់រស់នៅជាមួយទុក្ខទេ យើងមិនត្រូវស្អប់ឬមើលងាយគ្នាទៅវិញទៅមកនោះទេ នៅលើពិភពលោក មានកន្លែងសម្រាប់គ្រប់គ្នា ។ ពិភពលោកបានផ្តល់អ្វីៗឲ្យគ្រប់គ្នា ជីវិតគឺមានសភាពស្រស់បំព្រង ប៉ុន្តែដោយសារមនុស្សមួយចំនួនវង្វេង ដោយសារតែការលោភលន់  ការលោភល​​​ន់ធ្វើឲ្យមនុស្សស្អប់គ្នារហូតដល់ការបង្ហូរឈាម ។ សព្វថ្ងៃការអភិវឌ្ឍគឺលឿនរហ័ស ប៉ុន្តែការអភិវឌ្ឍមនុស្សគឺនៅជាប់គាំង ។ មនុស្សភាគច្រើនត្រូវគេបោះបង់ចោល ទោះបីជាត្រូវការការជួយក៏ដោយ ។​ ចំណេះវិជ្ជាធ្វើឲ្យមនុស្សមួយចំនួនអាត្មានិយម និងមិនគិតពីមនុស្សដែលនៅជុំវិញ ។ មនុស្សភាគច្រើនចូលចិត្តគិត តែមិនចូលចិត្តធ្វើ ។ សព្វថ្ងៃពិភពលោកត្រូវការមនុស្សដែលមានចិត្តល្អ មិនមែនត្រឹមតែឆ្លាតនោះទេ ។ បើសិនជាគ្មានចំណុចនេះទេ មនុស្សយើងនឹងបង្កហិង្សា ពិភពលោកនឹងត្រូវបានបំផ្លាញ ។ យន្តហោះនិងវិទ្យុបង្កើតឡើងធ្វើឲ្យមនុស្សកាន់តែមានភាពជិតស្និទ្ធ ការបង្កើតនេះគឺដើម្បីប្រយោជន៍ដល់មនុស្ស​ដើម្បីភាតរភាពរបស់មនុស្សទាំងអស់គ្នា សូម្បីឥឡូវនេះសម្លេងរបស់ខ្ញុំបានលឺដល់មនុស្សរាប់លាននាក់ នៅក្នុងពិភពលោក សម្លេងរបស់ខ្ញុំបានលឺដល់បុរសស្រ្តីនិងកុមារ ដែលកំពុងតែរងទុក​ដែលកំពុងតែគ្មានសង្ឃឹម សម្លេងរបស់ខ្ញុំបានលឺដល់ជនរងគ្រោះដោយសារតែប្រព័ន្ធមួយដែលធ្វើឲ្យមនុស្ស ធ្វើទារុណកម្មគឺចាប់មនុស្សស្លូតត្រង់ដាក់គុកយ៉ាងអយុត្តិធម៌ ប៉ុន្តែសូមអ្នកទាំងអស់គ្នាដែលបានលឺសម្លេងខ្ញុំមេត្តាកុំអស់សង្ឃឹម សេចក្តីទុកដែលមានលើយើងនឹងរលត់ទៅវិញ មនុស្សដែលខ្លាច​មានភាពរីកចម្រើននឹងអស់ទៅ សេចក្តីស្អប់នឹងកន្លងទៅ ហើយជនផ្តាច់ការទាំងអស់នឹងស្លាប់ បន្ទាប់មកអំណាចដែលគេបានយកពីប្រជាជននឹងបានមកប្រជាជនវិញ ពេលនោះសេរីភាពនឹងមានដល់មនុស្សគ្រប់គ្នា ។ សូមទាហ៊ាន និងកងទ័ពអាំងអស់កុំបម្រើមេដឹកនាំផ្តាច់ការ ដែលចាត់ទុកអ្នកជាកញ្ជះរបស់គេ ដែលចាត់ទុកអ្នកជាអ្នកបម្រើអំណាចគេ ព្រោះគេបានត្រឹមប្រើអ្នកឲ្យធ្វើនេះធ្វើនោះតាមចិត្តគេប៉ុណ្ណោះ កុំលះបង់ជីវិតរបស់អ្នកដើម្បីមនុស្សព្រៃ មនុស្សម៉ាស៊ីន មនុស្សដែលគ្មានបេះដូងជាមនុស្សទាំងអស់នោះអី ព្រោះយើងមិនមែនជាម៉ាស៊ីន យើងមិនមែនជាទាសកររបស់អ្នកទាំងនោះទេ យើងជាមនុស្សយើងមានបេះដូងស្រលាញ់មនុស្សជាតិ មិនមែនជាម៉ាស៊ីនទេ ។ សូមទាហ៊ានទាំងអស់កុំប្រយុទ្ធដើម្បីទាសភាព​ត្រូវប្រយុទ្ធដើម្បីសេរីភាព ។ យើងជាប្រជាពលរដ្ឋមានសិទ្ធិអំណាច សិទ្ធិអំណាចដើម្បីបង្កើតសុភមង្គល ។ យើងប្រជាពលរដ្ឋមានសិទ្ធិអំណាច សិទ្ធិអំណាចដើម្បីបង្កើតសេរីភាព និងជិវិតដ៏ល្អមួយ ដើម្បីធ្វើឲ្យជីវិតនេះក្លាយទៅជាដំណើរផ្សងព្រេងដ៏អស្ចារ្យមួយ ។ ដូច្នេះក្នុងនាមលទ្ធិប្រជាធិបតេយ្យ យើងត្រូវប្រើអំណាចរបស់យើង ! យើងត្រូវតែរួមគ្នា! យើងត្រូវប្រយុទ្ធដើម្បីសករាជថ្មីមួយ គឺពិភពលោកដែលល្អ ដែលមនុស្សមានសិទ្ធិស្មើគ្នា ដែលធ្វើឲ្យអនាគតមនុស្សគ្រប់គ្នាភ្លឺស្វាងដែលមានយុត្តិធម៌ សន្និភាព​និងសុវត្តិភាព ។ ជនផ្តាច់ការបានអំណាច​ដោយការបោកប្រាស់ ដោយការគំរាមកំហែង ជនផ្តាច់ការផ្តល់សេរីភាពឲ្យខ្លួន​​គេ តែពួកគេចាត់ទុកពលរដ្ឋជាទាសករ ។ ឥឡូវនេះយើងត្រូវតស៊ូ​ប្រយុទ្ធដើម្បីខ្លួនយើង​ ដើម្បីរំដោះពិភពលោកពីជនផ្តាច់ការ ប្រយុទ្ធដើម្បីរំដោះជាតិសាសន៍ ប្រយុទ្ធដើម្បីរំដោះពីភាពលោភលន់ រំដោះចេញពីការស្អប់ រំដោះចេញពីការមិនចេះអត់អោន យើងត្រូវប្រយុទ្ធដើម្បីពិភពលោកមួយ ដែលមានហេតុផលត្រឹមត្រូវ​ យើងត្រូវប្រយុទ្ធដើម្បីពីភពលោកមួយដែលមានសុភមង្គល ។ ទាហ៊ានទាំងអស់! ក្នុងនាមប្រជាធិបតេយ្យ​​ សូមអ្នកទាំងអស់គ្នារួបរួមគ្នាឡើង !!!

No comments:

Post a Comment

ភាពជាមនុស្សមានឧបនិស្ស័យផ្សេងៗគ្នា

ភាពជាមនុស្សមានឧបនិស្ស័យផ្សេងៗគ្នា     មនុស្សម្នាក់មានភាពខុសគ្នា ច្រើនបែបច្រើនយ៉ាង ទាំងរូបរាងខាងក្រៅ ចិត្តគំនិត ចំណេះដឹង ចំណង់ចំណូលចិត្ត និងស...