Showing posts with label ការដាំដុះ. Show all posts
Showing posts with label ការដាំដុះ. Show all posts

Wednesday, August 26, 2020

បច្ចេកទេសរក្សាមែកផ្សាំនៃដំណាំឱ្យដុះ១០០%

 បច្ចេកទេសរក្សាមែកផ្សាំនៃដំណាំឱ្យដុះ១០០%

ដំណាំដែលផ្សាំដុះហើយ នៅពេលដែលយើងកាត់វាយកមកដាំ វាច្រើនតែដុះខ្លះ មិនដុះខ្លះ តែសម្រាប់បច្ចេកទេសមួយនេះ គឺជួយឱ្យដំណាំដែលផ្សាំដុះឬសហើយ ទោះបីវាទើបតែដុះឬស ប៉ុនម្ជុលតែ១ឬស ក៏វានឹងមិនងាប់ដែរ ។ នៅពេលកាត់មែកដំណាំផ្សាំចេញពីដើមមក វាប្រៀបបាននឹងទារកដែលទើបនឹងកើត មិនរឹងមាំ ងាយនឹងងាប់ ដូច្នេះគួរកាត់មែក និងកាត់ស្លឹកចេញខ្លះ (រក្សាប្រហែល ៣០%) ដាក់ត្រាំទឹកស្អាតត្រង់កន្លែងផ្សាំដើម្បីផ្សើមស្រកីដូងផ្សាំ ១០-១៥នាទី  រួចយកវាទៅច្រកថង់ផ្លាស្ទិច ចងមាត់ថង់ឱ្យជិត ហើយដាក់នៅក្នុងម្លប់ រហូតដល់យើងឃើញថាដំណាំបានដុះឬសច្រើនគ្រប់គ្រាន់ និងលាស់ស្លឹកថ្មីមក ទើបយើងគួរយកវាទៅបណ្ដុះក្នុងថង់បណ្ដុះ ឬដាំយកតែម្ដងក៏បាន។








 

Friday, August 21, 2020

ផ្កាឡៃហ៊ាង ឬ ស្រលិត

 

ផ្កាឡៃហ៊ាង ឬ ស្រលិត

 

English name: ​Cowslip creeper, Pakalan vine, Tonkin jasmine, Chinese violet,

ឈ្មោះ​វល្លិ៍ឡើង​ទ្រើង​មួយ​ប្រភេទ​ ផ្កាជាចង្កោមៗ ក្លិនក្រអូបឈ្ងុយឆ្ងាញ់។ ផ្លែ​ទ្រវែង​(ជមចុង) ផ្លែដល់វេលាទុំស្ងួត បែកជាប៉ុយជាប់នឹងគ្រាប់ ។

រសជាតិ និង គុណប្រយោជន៍ដល់សុខភាពមនុស្ស ។ខ្មែរយើងប្រើជាបន្លែ សម្រាប់:

-ស្ងោរសាច់ជ្រូកចិញ្រ្ចាំ

-ធ្វើគោឡើងភ្នំ ឬគោគិត

-ស្ងោរតៅហ៊ូ ជីឆាយ

-ចៀនពងទា

-បន្លែអន្លក់ទឹកគ្រឿង

-របោយនំបញ្ចុក

-ស្រឡប់ខ្លាញ់ ឬប្រេងខ្យង និង

ស្លរសម្លរកកូរ ។ល។

ពីមុនខ្ញុំធ្លាប់ឃើញតែដុះតាមព្រៃ ពុំមានអ្នកដាំ តែបច្ចុប្បន្ននេះ ឃើញថាគេចាប់ផ្តើមដាំជាចម្ការសម្រាប់យកផ្កាលក់ ដែលផ្ការបស់វាមានតម្លៃថ្លៃ និងមានដាំនៅតាមផ្ទះជាលក្ខណៈគ្រួសារមួយចំនួន ។ វាគឺជារុក្ខជាតិងាយដាំដុះ ដោយយើងអាចដាំឱ្យឡើងដើមឈើក៏បាន ឬដាក់ឱ្យឡើងទ្រើង ឬរបងផ្ទះក៏បាន គឺទទួលបានទាំងម្លប់ ផ្លែ ផ្កា និងអាចហូបបានសូម្បីតែស្លឹក មិនតែប៉ុណ្ណោះ ផ្ការរបស់វាថែមទាំងស្រស់ស្អាត និងមានខ្លិនក្រអូប។



 

ភាពជាមនុស្សមានឧបនិស្ស័យផ្សេងៗគ្នា

ភាពជាមនុស្សមានឧបនិស្ស័យផ្សេងៗគ្នា     មនុស្សម្នាក់មានភាពខុសគ្នា ច្រើនបែបច្រើនយ៉ាង ទាំងរូបរាងខាងក្រៅ ចិត្តគំនិត ចំណេះដឹង ចំណង់ចំណូលចិត្ត និងស...