My life in my hands
ចែករំលែកបទពិសោធន៍ ចំណេះដឹង គំនិត ទស្សនៈ សម្រាប់ដឹកនាំជីវិត
Wednesday, October 28, 2020
ភាពជាមនុស្សមានឧបនិស្ស័យផ្សេងៗគ្នា
គុណល្អនិងគុណអាក្រក់
Wednesday, August 26, 2020
បច្ចេកទេសរក្សាមែកផ្សាំនៃដំណាំឱ្យដុះ១០០%
បច្ចេកទេសរក្សាមែកផ្សាំនៃដំណាំឱ្យដុះ១០០%
ដំណាំដែលផ្សាំដុះហើយ នៅពេលដែលយើងកាត់វាយកមកដាំ វាច្រើនតែដុះខ្លះ មិនដុះខ្លះ តែសម្រាប់បច្ចេកទេសមួយនេះ គឺជួយឱ្យដំណាំដែលផ្សាំដុះឬសហើយ ទោះបីវាទើបតែដុះឬស ប៉ុនម្ជុលតែ១ឬស ក៏វានឹងមិនងាប់ដែរ ។ នៅពេលកាត់មែកដំណាំផ្សាំចេញពីដើមមក វាប្រៀបបាននឹងទារកដែលទើបនឹងកើត មិនរឹងមាំ ងាយនឹងងាប់ ដូច្នេះគួរកាត់មែក និងកាត់ស្លឹកចេញខ្លះ (រក្សាប្រហែល ៣០%) ដាក់ត្រាំទឹកស្អាតត្រង់កន្លែងផ្សាំដើម្បីផ្សើមស្រកីដូងផ្សាំ ១០-១៥នាទី រួចយកវាទៅច្រកថង់ផ្លាស្ទិច ចងមាត់ថង់ឱ្យជិត ហើយដាក់នៅក្នុងម្លប់ រហូតដល់យើងឃើញថាដំណាំបានដុះឬសច្រើនគ្រប់គ្រាន់ និងលាស់ស្លឹកថ្មីមក ទើបយើងគួរយកវាទៅបណ្ដុះក្នុងថង់បណ្ដុះ ឬដាំយកតែម្ដងក៏បាន។
ឈប់ទទួលយកការលើកទឹកចិត្ត
គេខ្លាំងឬយើងខ្សោយ
គេខ្លាំងឬយើងខ្សោយ?
នៅរាល់ពេលមានបញ្ហាណាមួយកើតឡើង យើងតែងតែបន្ទោសទៅលើសត្រូវរបស់យើងថាគេបែបនេះឬបែបនោះ តែយើងមិនវាយតម្លៃលើសមត្ថភាពរបស់ខ្លួនឯងទេ ថាតើសត្រូវខ្លាំង ឬមកពីយើងនេះវាខ្សោយពេក ដែលសូម្បីតែមនុស្សឆ្គួតម្នាក់ក៏អាចបង្កព្យុះភ្លៀងក្នុងសង្គមយើងបាន ។ បញ្ហាមួយចំនួនដែលតែងតែកើត និងកំពុងតែកើតមានឡើង វាគ្រាន់តែជារឿងតូចតាច បង្កដោយមនុស្សឆ្កួត មនុស្សសំរាម តែបែរជាធ្វើឱ្យភ្ញាក់ផ្អើលពេញស្រុកទេស នោះមកពីអ្វី? គឺមកពីយើងខ្សោយពេក មកពីយុវជនខ្មែរយើង ភាគច្រើនជាក្លាយទៅជាមនុស្សដែលពេញចិត្តទៅលើរឿងទាំងនោះ គឺរឿងដែលមិននាំឱ្យរីកចម្រើន តែមិនដឹងថាត្រូវគេពង្វក់ ឬក៏ខ្លួនឯងពង្វក់ខ្លួនឯង ឬមកពីកត្តាអប់រំ ឬមកពីកត្តាគ្រួសារ ឬកត្តាសត្រូវនៅជិតខាង ...បើសម្រាប់ខ្ញុំ ខ្ញុំដឹងចម្លើយរួចហើយ ថាមកពីអ្វី ក៏ប៉ុន្តែមិនអាចនឹងសរសេរបញ្ជាក់បានទេ ។ ប្រសិនបើបញ្ហាដែលបង្កឡើងដោយមនុស្សខ្លាំងពូកែ នោះសន្មត់ថា មកពីសត្រូវខ្លាំង តែបញ្ហាដែលបង្កឡើងដោយមនុស្សឆ្កួត បញ្ជាក់ថា យើងអន់ជាងមនុស្សឆ្គួតទៅទៀត ។ ប្រសិនបើយុវជនយើងជាមនុស្សរឹងមាំ មានការចេះដឹង ហើយចូលរួមសហការគ្នា គឺជាសរសេរទ្រូវដ៏រឹងមាំនៃប្រទេសជាតិ ពិតជាគ្មានអ្វីអាចបំបែកបានឡើយ ។
កត្តាអប់រំគឺជារឿងសំខាន់ជាង ក្នុងការកសាងយុវជនឱ្យមានភាពរឹងមាំ ខ្លាំងក្លាបាន ។ មានតែយើងខ្លាំងទេ ទើបអាចរក្សាការពារ និងអភិវឌ្ឍប្រទេសជាតិយើងបាន។
Monday, August 24, 2020
ក្រួសមានតម្លៃជាងត្បូង
ក្រួសមានតម្លៃជាងត្បូង
គ្រប់គ្នាប្រាកដជាគិតថាចំឡែក នៅពេលដែលឃើញខ្ញុំសរសេរថា ក្រួសមានតម្លៃជាងត្បូង ក៏ប៉ុន្តែវាគឺជារឿងពិត គ្រាន់តែមនុស្សទូទៅមិនបានស្វែងយល់ ។ ពាក្យថា ក្រួស បើតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជជួន ណាត ពន្យល់ថា ជាជាតិថ្មមួយយ៉ាង មានសាច់រឹង មានសណ្ឋានជាដុំតូចៗ មូលខ្លះ សំប៉ែតខ្លះ ច្រើនដុះកើតក្នុងទឹក ប្រើការលាយជាមួយខ្សាច់ និង ស៊ីម៉ងត៍ ធ្វើគ្រឹះស្ថានផ្សេងៗ ។ បើគិតពីការប្រើប្រាស់ ត្បូងមានគុណតម្លៃដូចជាក្រួសទេ ត្បូងបានត្រឹមតែជាគ្រឿងលម្អរ មិនមានប្រយោជន៍អ្វីទាល់តែសោះ តែដុំក្រួសវិញ គឺបានប្រើប្រាស់ យ៉ាងច្រើន អគារ ផ្លូវ ស្ពាន ទីក្រុងទាំងមូល គឺកសាងឡើងចេញពីដុំក្រួស ។ របស់ល្អសម្រាប់ប្រើ របស់ស្អាតសម្រាប់មើល ។ ក្នុងន័យម្យ៉ាងទៀត យើងមិនគួរឱ្យតម្លៃតែលើផ្នែកខាងក្រៅនោះទេ ប៉ុន្តែសង្គមមនុស្សបច្ចុប្បន្នគឺបែបនេះទៅហើយ ដោយមនុស្សម្នាក់ៗ ខំប្រឹងតុបតែងលម្អរតែរូបខាងក្រៅ មិនគិតគូសំអាតចិត្តគំនិតខាងក្នុងឱ្យបានល្អឡើយ ។ បើអ្នកនៅក្រីក្រលំបាកនៅឡើយ អ្នករឹតតែមិនគួរចំណាយទៅលើការបង្អួតតែរូបខាងក្រៅ ផ្ទុយទៅវិញ អ្នកត្រូវស្វែងរករបស់អ្វីដែលអាចប្រើប្រាស់បាន បានជាផលប្រយោជន៍ ដើម្បីភាពរីកចម្រើនឡើងពីមួយកម្រិតទៅមួយកម្រិត ។ មហាសេដ្ឋី លំដាប់ថ្នាក់ពិភពជាច្រើននាក់ គឺជាមនុស្សដ៏សាមញ្ញ ដូចជា Mark Zuckerberg , Bill Gate, Steve Jobs តែងតែស្លៀកសំលៀកបំពាក់សាមញ្ញ គ្មានចិញ្ជៀនពេជ្រ គ្មានត្បូង និងគ្រឿងអលង្កានៅជាប់នឹងខ្លួន ដោយសារគេមិនឱ្យតម្លៃលើរបស់ដែលឃើញតែនឹងភ្នែកទេ ។ តម្លៃមនុស្សនៅដោយមនុស្ស តម្លៃនៃវត្ថុនៅដោយវត្ថុ មនុស្សក៏មិនអាចក្លាយជាមានតម្លៃដោយសារពាក់វត្ថុមានតម្លៃនៅជាប់នឹងខ្លួនដែរ ។ តម្លៃនៃវត្ថុមួយ គឺអាស្រ័យដោយការប្រើប្រាស់ តម្លៃនៃមនុស្សក៏អាស្រ័យដោយគុណសម្បត្តិដែលមនុស្សអាចសាងឡើង ។
វត្ថុទាំងទាំងពីរយ៉ាងនេះ វត្ថុមួយណាអាចប្រើបានជាប្រយោជន៍ជាង វត្ថុនោះហើយគឺមានតម្លៃជាង ។
Sunday, August 23, 2020
បើកចិត្ត Open mind
បើកចិត្តឱ្យទូលាយ
ទម្លាក់ចោលនូវសេចក្ដីប្រកាន់ ចំពោះមនុស្សម្នាក់ៗ នូវអ្វីដែលជាចំណុចដែលយើងមិនចូលចិត្ត តែត្រូវដឹងថា អ្វីគ្រប់យ៉ាងគឺមានផ្នែកខាងល្អ និងផ្នែកខាងមិនល្អនៅជាមួយគ្នា ។ មនុស្សម្នាក់ៗសុទ្ធតែមានគុណសម្បត្តិដោយឡែកៗ ក៏មានចំណុចអាក្រក់ដោយឡែកៗពីគ្នា ។ អ្នកគួរតែលះបង់នូវការប្រកាន់ខ្លះ បើកចិត្តឱ្យធំទូលាយ ដើម្បីទទួលយកនូវចំណុចល្អណាមួយ មកប្រើឱ្យបានជាប្រយោជន៍ ។ ចិត្តដ៏ធំទូលាយ អាចប្រមូលយកនូវចំណេះដឹង បទពិសោធន៍ និងអ្វីដែលល្អៗ សម្រាប់កសាងជីវិតផ្ទាល់ខ្លួនបានយ៉ាងល្អប្រសើរ ។ សមុទ្រធំទូលាយ ទទួលយកនូវទឹកពីគ្រប់ទិសទី តែសមុទ្រនៅតែស្រស់ស្អាត សមុទ្រទទួលយកគ្រប់អ្វីៗដែលហូរមកតាមទឹក តែសមុទ្របានបក់បោកនូវអ្វីដែលមិនល្អចេញ ។ ការបើកចិត្តឱ្យធំទូលាយក៏ដូចគ្នា អ្នកត្រូវចេះទទួលយកនូវអ្វីដែលល្អ ហើយបោះបង់អ្វីដែលមិនល្អចោល តែបើគិតពីការប្រើប្រាស់ លើលោកនេះដូចជាគ្មានអ្វីដែលគ្មានប្រយោជន៍ឡើយ សំខាន់ឱ្យតែយើងចេះប្រើវា សូម្បីតែលាមកជាអ្វីដែលអ្នកខ្ពើមជាងគេ ក៏ជាជីដ៏ល្អ អាចយកទៅដាំដុះដំណាំ បានផ្លែផ្កាល្អយកទៅឱ្យអ្នកហូបវិញបាន។ ខ្ញុំតែងតែព្យាយាមសិក្សារៀនសូត្រពីមនុស្សជុំវិញ ទាំងអ្នកដែលខ្ញុំចូលចិត្ត និងមិនចូលចិត្ត តែបើនិយាយថាបើកចិត្តឱ្យទូលាយ គួរតែពុំសូវមានអ្នកដែលត្រូវកាន់ ឬស្អប់ដែរ វាជាការអធ្យាស្រ័យ និងការអភ័យ ។ អភ័យក៏ជាផ្នែកមួយនៃទាន គឺអភ័យទាន ការឱ្យទាននូវសេចក្ដីអភ័យដល់មនុស្សជុំវិញ ក៏ទទួលបានមកវិញនូវអភ័យ សម្រាប់ជីវិត ។ បើកចិត្តឱ្យទូលាយ មិនមែនឆាប់ជឿ ក៏មិនមែនឆាប់ទទួលយក គឺត្រូវទទួលដោយការពិចារណា ។ បើកចិត្តឱ្យទូលាយ ក៏ប្រៀបដូចជាបើក ទ្វាទទួលយកនូវរបស់មានតម្លៃជាច្រើនមកដែរ ។
និយាយងាយ សរសេរក៏ងាយ តែធ្វើពិបាកមែនទេ? មិនមែនទេ បើអ្នកនិយាយថា ចិត្តរបស់អ្នក នោះអ្នកគួរតែអាចគ្រប់គ្រង់វាបានដែរ ព្រោះវាជារបស់អ្នក!
ភាពជាមនុស្សមានឧបនិស្ស័យផ្សេងៗគ្នា
ភាពជាមនុស្សមានឧបនិស្ស័យផ្សេងៗគ្នា មនុស្សម្នាក់មានភាពខុសគ្នា ច្រើនបែបច្រើនយ៉ាង ទាំងរូបរាងខាងក្រៅ ចិត្តគំនិត ចំណេះដឹង ចំណង់ចំណូលចិត្ត និងស...
-
#ឈប់ទទួលយកការលើកទឹកចិត្ត ហេតុអ្វីអ្នកចង់បានការលើកទឹកចិត្ត? តើអ្នកខ្វះទឹកចិត្តមែនទេ? មនុស្សរាល់គ្នាត្រូវការការលើកទឹកចិត្តដើម្បីធ...
-
អ្វីៗផ្ដើមចេញពីខ្លួនឯង បើត្រឹមតែចិត្តខ្លួនឯងគ្រប់គ្រងមិនបាន តើទៅសង្ឃឹមអ្វី? ចិត្តខ្លួនឯង ហេតុអ្វីថាគ្រប់គ្រងមិនបាន? ដូច្នេះមានន័យថា វាមិ...












