Friday, August 21, 2020

សម្រង់សម្តីរបស់ Charlie Chaplin នៅក្នុងរឿង The Great Dictator

 

 

សម្តីរបស់សាកឡូនៅក្នុងរឿងThe Great Dictator

ខ្ញុំសូមទោស ខ្ញុំមិនចង់ធ្វើជាអធិរាជអីនោះទេ វាមិនមែនជាការងាររបស់ខ្ញុំទេ ខ្ញុំមិនចង់គ្រប់គ្រងឬតទល់ជាមួយនរណាឡើយ ។ បើសិនជាអាចខ្ញុំចង់ជួយមនុស្សគ្រប់គ្នា មិនថាជនជាតិណា ឬមានសភាពយ៉ាងណានោះទេ យើងជាមនុស្សត្រូវចេះជួយគ្នា ព្រោះនេះជាសភាវរបស់មនុស្ស ។ យើងចង់រស់នៅជាមួយគ្នាដោយសុភមង្គល គ្មាននរណាម្នាក់ចង់រស់នៅជាមួយទុក្ខទេ យើងមិនត្រូវស្អប់ឬមើលងាយគ្នាទៅវិញទៅមកនោះទេ នៅលើពិភពលោក មានកន្លែងសម្រាប់គ្រប់គ្នា ។ ពិភពលោកបានផ្តល់អ្វីៗឲ្យគ្រប់គ្នា ជីវិតគឺមានសភាពស្រស់បំព្រង ប៉ុន្តែដោយសារមនុស្សមួយចំនួនវង្វេង ដោយសារតែការលោភលន់  ការលោភល​​​ន់ធ្វើឲ្យមនុស្សស្អប់គ្នារហូតដល់ការបង្ហូរឈាម ។ សព្វថ្ងៃការអភិវឌ្ឍគឺលឿនរហ័ស ប៉ុន្តែការអភិវឌ្ឍមនុស្សគឺនៅជាប់គាំង ។ មនុស្សភាគច្រើនត្រូវគេបោះបង់ចោល ទោះបីជាត្រូវការការជួយក៏ដោយ ។​ ចំណេះវិជ្ជាធ្វើឲ្យមនុស្សមួយចំនួនអាត្មានិយម និងមិនគិតពីមនុស្សដែលនៅជុំវិញ ។ មនុស្សភាគច្រើនចូលចិត្តគិត តែមិនចូលចិត្តធ្វើ ។ សព្វថ្ងៃពិភពលោកត្រូវការមនុស្សដែលមានចិត្តល្អ មិនមែនត្រឹមតែឆ្លាតនោះទេ ។ បើសិនជាគ្មានចំណុចនេះទេ មនុស្សយើងនឹងបង្កហិង្សា ពិភពលោកនឹងត្រូវបានបំផ្លាញ ។ យន្តហោះនិងវិទ្យុបង្កើតឡើងធ្វើឲ្យមនុស្សកាន់តែមានភាពជិតស្និទ្ធ ការបង្កើតនេះគឺដើម្បីប្រយោជន៍ដល់មនុស្ស​ដើម្បីភាតរភាពរបស់មនុស្សទាំងអស់គ្នា សូម្បីឥឡូវនេះសម្លេងរបស់ខ្ញុំបានលឺដល់មនុស្សរាប់លាននាក់ នៅក្នុងពិភពលោក សម្លេងរបស់ខ្ញុំបានលឺដល់បុរសស្រ្តីនិងកុមារ ដែលកំពុងតែរងទុក​ដែលកំពុងតែគ្មានសង្ឃឹម សម្លេងរបស់ខ្ញុំបានលឺដល់ជនរងគ្រោះដោយសារតែប្រព័ន្ធមួយដែលធ្វើឲ្យមនុស្ស ធ្វើទារុណកម្មគឺចាប់មនុស្សស្លូតត្រង់ដាក់គុកយ៉ាងអយុត្តិធម៌ ប៉ុន្តែសូមអ្នកទាំងអស់គ្នាដែលបានលឺសម្លេងខ្ញុំមេត្តាកុំអស់សង្ឃឹម សេចក្តីទុកដែលមានលើយើងនឹងរលត់ទៅវិញ មនុស្សដែលខ្លាច​មានភាពរីកចម្រើននឹងអស់ទៅ សេចក្តីស្អប់នឹងកន្លងទៅ ហើយជនផ្តាច់ការទាំងអស់នឹងស្លាប់ បន្ទាប់មកអំណាចដែលគេបានយកពីប្រជាជននឹងបានមកប្រជាជនវិញ ពេលនោះសេរីភាពនឹងមានដល់មនុស្សគ្រប់គ្នា ។ សូមទាហ៊ាន និងកងទ័ពអាំងអស់កុំបម្រើមេដឹកនាំផ្តាច់ការ ដែលចាត់ទុកអ្នកជាកញ្ជះរបស់គេ ដែលចាត់ទុកអ្នកជាអ្នកបម្រើអំណាចគេ ព្រោះគេបានត្រឹមប្រើអ្នកឲ្យធ្វើនេះធ្វើនោះតាមចិត្តគេប៉ុណ្ណោះ កុំលះបង់ជីវិតរបស់អ្នកដើម្បីមនុស្សព្រៃ មនុស្សម៉ាស៊ីន មនុស្សដែលគ្មានបេះដូងជាមនុស្សទាំងអស់នោះអី ព្រោះយើងមិនមែនជាម៉ាស៊ីន យើងមិនមែនជាទាសកររបស់អ្នកទាំងនោះទេ យើងជាមនុស្សយើងមានបេះដូងស្រលាញ់មនុស្សជាតិ មិនមែនជាម៉ាស៊ីនទេ ។ សូមទាហ៊ានទាំងអស់កុំប្រយុទ្ធដើម្បីទាសភាព​ត្រូវប្រយុទ្ធដើម្បីសេរីភាព ។ យើងជាប្រជាពលរដ្ឋមានសិទ្ធិអំណាច សិទ្ធិអំណាចដើម្បីបង្កើតសុភមង្គល ។ យើងប្រជាពលរដ្ឋមានសិទ្ធិអំណាច សិទ្ធិអំណាចដើម្បីបង្កើតសេរីភាព និងជិវិតដ៏ល្អមួយ ដើម្បីធ្វើឲ្យជីវិតនេះក្លាយទៅជាដំណើរផ្សងព្រេងដ៏អស្ចារ្យមួយ ។ ដូច្នេះក្នុងនាមលទ្ធិប្រជាធិបតេយ្យ យើងត្រូវប្រើអំណាចរបស់យើង ! យើងត្រូវតែរួមគ្នា! យើងត្រូវប្រយុទ្ធដើម្បីសករាជថ្មីមួយ គឺពិភពលោកដែលល្អ ដែលមនុស្សមានសិទ្ធិស្មើគ្នា ដែលធ្វើឲ្យអនាគតមនុស្សគ្រប់គ្នាភ្លឺស្វាងដែលមានយុត្តិធម៌ សន្និភាព​និងសុវត្តិភាព ។ ជនផ្តាច់ការបានអំណាច​ដោយការបោកប្រាស់ ដោយការគំរាមកំហែង ជនផ្តាច់ការផ្តល់សេរីភាពឲ្យខ្លួន​​គេ តែពួកគេចាត់ទុកពលរដ្ឋជាទាសករ ។ ឥឡូវនេះយើងត្រូវតស៊ូ​ប្រយុទ្ធដើម្បីខ្លួនយើង​ ដើម្បីរំដោះពិភពលោកពីជនផ្តាច់ការ ប្រយុទ្ធដើម្បីរំដោះជាតិសាសន៍ ប្រយុទ្ធដើម្បីរំដោះពីភាពលោភលន់ រំដោះចេញពីការស្អប់ រំដោះចេញពីការមិនចេះអត់អោន យើងត្រូវប្រយុទ្ធដើម្បីពិភពលោកមួយ ដែលមានហេតុផលត្រឹមត្រូវ​ យើងត្រូវប្រយុទ្ធដើម្បីពីភពលោកមួយដែលមានសុភមង្គល ។ ទាហ៊ានទាំងអស់! ក្នុងនាមប្រជាធិបតេយ្យ​​ សូមអ្នកទាំងអស់គ្នារួបរួមគ្នាឡើង !!!

ទម្រង់លិខិតរដ្ឋបាល

 















ជីវិតបែបសកម្ម និងបែបអសកម្ម

 

១/ ជីវិតបែបសកម្ម  (active) ជីវិតដែលសកម្មគឺជាជីវិតដែលខិតខំប្រឹងប្រែងជំនះនៅមជ្ឈដ្ឋានខាងក្រៅ មិនបណ្ដែតបណ្ដោយខ្លួនតាមកម្លាំងខ្យល់ ។ ខ្យល់នោះសំដៅលើរាល់អ្វីដែលមានឥទ្ធិពលមកលើចិត្តគំនិតនិងសកម្មភាពរបស់អ្នក ដូចជាកត្តាសង្គម វប្បធម៌ ការជួបប្រទះក្នុងជីវិតប្រចាំថ្ងៃ មនុស្សដែលអ្នកទាក់ទង សម្ដីដែលអ្នកស្ដាប់ សំឡេងដែលអ្នកលឺ រូបភាពដែលអ្នកឃើញ រស់ជាតិដែលអ្នកភ្លក់ ... ទាំងអស់នេះមានឥទ្ធិពលមកលើជីវិតជាពន់ពេក ។ ហេតុអ្វី ? ឧទាហរណ៍ថា នៅពេលអ្នកនៅសុខៗស្រាប់តែអ្នកលឺចម្រៀងដ៏កំសត់មួយបទ ភ្លាមៗនោះចិត្តរបស់អ្នកក៏ប្រែជាអន្លង់អន្លោចកំសត់នឹកឃើញរឿងកំសត់ ហើយអ្វីៗក៏ចាប់ផ្តើមប្រែប្រួលពីភាពស្រស់បំព្រងទៅជា ពណ៌សខ្មៅ។ មនុស្សខ្លះដូចជាខ្យល់ព្យុះ  គ្រាន់តែគេបង្ហាញខ្លួនភ្លាមអ្វីៗក៏ប្រែជាគ្រោះមហន្តរាយ ស្ទឹងបឹងទន្លេប្រែជារីងហួតអស់ ។ មនុស្សខ្លះក្នុងមាត់សុទ្ធតែលាមក និយាយចេញមកធ្វើឱ្យពិភពលោកប្រែជាស្អុយរលួយ ។ មនុស្សខ្លះដូចជាសូរ្យគ្រាស ពេលគេមកដល់ពិភពលោកប្រែជាងងឹតឆឹង។ រឿងភាគជាច្រើនដែលផ្វព្វផ្សាយពិសេសដូចជារឿងថៃ  រឿងខ្មែរ... ច្រើនតែបង្កប់ទៅដោយរូមភាព ពាក្យសម្ដី និងទង្វើមិនល្អ ដែលអាចប៉ះពាក់ដល់សតិអារម្មណ៍របស់អ្នក ពិសេសគឺក្មេងតូចៗរបស់អ្នក! ... នៅពេលដែលអ្នកបរិភោគអាហារមានម្ទេសច្រើន បបូមាត់របស់អ្នកក៏ចាប់ផ្តើមក្ដៅ រាងកាយរបស់អ្នកក៏អន្ទះអន្ទែងឡើង សម្ដីសំដៅរបស់អ្នកក៏ខុសធម្មតា ។ នៅពេលព្រឹកអារម្មណ៍របស់អ្នកស្រស់ថ្លា ពេលថ្ងៃបន្តិច រាងកាយរបស់អ្នកក៏ចុះខ្សោយចិត្តរបស់អ្នកក៏ចុះខ្សោយទៅតាមរាងកាយ ឥទ្ធិពលខាងក្រៅនឹងឆាប់ជ្រាបចូលទៅក្នុងចិត្តរបស់អ្នក ។ នៅពេលយប់អារម្មណ៍របស់អ្នកជាអារម្មណ៍បែបស្រទន់ មានមនោសញ្ចេតនាខ្ពស់ ពេលនោះអ្នកក៏តែងតែទទួលយកនូវកត្តាសញ្ចេតនាខ្ពស់ពីប្រភពខាងក្រៅ ។ និយាយរួមគ្រប់យ៉ាងនៅជុំវិញខ្លួនគឺជាអ្នកដឹកនាំជីវិតអ្នក នោះបើអ្នកមិនបានចាប់អារម្មណ៍ មិនបានដឹង ហើយមិនចេះវិធីក្នុងការតបតទៅនឹងពិភពខាងក្រៅវិញទេ ។ ចំណុចនេះវាពិបាក ព្រោះសតិរបស់អ្នកបើមិនខ្លាំងទេ  វាក៏តែងតែទោទន់ទៅតាមខ្យល់ហ្នឹងហើយ ដូច្នេះទើបទាមទារឱ្យមានការហ្វឹកហាត់សមាធិ វិបស្សនា ។ សតិ គឺប្រៀបដូចជាប្រសិនបើអ្នកមានមនុស្សម្នាក់នៅតាមចាំប្រាប់អ្នកថា អ!ពេលនេះអូនកំពុងតែមើលរឿងមិនល្អហើយ ដូច្នេះអ្នកក៏នឹងទៅបិទរឿងនោះចោល ចុះតើទៅរកមនុស្សដែលចាំតែប្រាប់អ្នកនោះបានមកណា? វាស្ថិតនៅលើអ្នកផ្ទាល់! ប្រសិនបើអ្នកអាចគ្រប់គ្រងអ្វីៗដែលនៅជុំវិញខ្លួនឯងបាន ហើយនោះក៏ជាការគ្រប់គ្រង់ជីវិតពិតដែរ ជាជីវិតបែបសកម្ម គឺធ្វើអ្វីៗដើម្បីបានផល មិនមែនរង់ចាំទទួលរងអំពើពីគេគ្រប់បែបយ៉ាងនោះទេ ។ ក្នុងទ្រឹស្ដីព្រះពុទ្ធសាសនា មួយបង្ហាញថា គ្មានកម្លាំងអ្វីឱ្យខ្លាំងជាងកម្លាំងនៃកម្មនោះទេ បានន័យថាអ្វីដែលអ្នកធ្វើទៅវាប្រាកដជាមានផល ហើយកុំច្រឡំថាទាល់តែមានសកម្មភាពទើបថាជាកម្មឬអំពើនោះ គ្រាន់តែចិត្តអ្នកគិតបែបណា ផលក៏នឹងមានហើយ ពីព្រោះចិត្តគឺមានអំណាចណាស់ វិទ្យាសាស្ត្របកស្រាយថា វាមានរលកហ្វ្រេកង់ផ្សាយចេញទៅ ដូចជាវិទ្យុ... ។

២/ ជីវិតបែបអសកម្ម (passive) ដរាបណាអ្នកនៅតែទទួលយករាល់អ្វីៗដែលនៅជុំវិញខ្លួនអ្នក ដោយអ្នកមិនព្យាយាមកែលំអរវា មិនរត់គេច មិនផ្លាស់ប្ដូរ នោះអ្នកនឹងរសាត់អណ្តែតតាមខ្យល់តែមួយមុខប៉ុណ្ណោះ ។ ដូច្នេះចូរផ្លាស់ប្ដូរមនុស្សដែលអ្នកទាក់ទង ផ្លាស់ប្ដូររូបភាពដែលអ្នកមើល ផ្លាស់ប្ដូររបស់ដែលអ្នកប្រើ ផ្លាស់ចម្រៀងដែលអ្នកស្ដាប់ ផ្លាស់ប្តូរមកនៅអ្វីដែលល្អ ហើយត្រូវត្រូវហ្វឹកហាត់ចិត្តឱ្យមានកម្លាំងខ្លាំងអាចតបតទៅមជ្ឈដ្ឋានខាងក្រៅវិញ ដោយអំណាចនៃកុសលកម្ម គឺជាអំពើល្អ ការព្យាយាមល្អ ដើម្បីទទួលបានលទ្ធផលល្អ... !

សុបិន

        សុបិនជាភាពរវើរវាយនៃខួរក្បាលដែលបង្កើតជារូបភាពអ្វីម្យ៉ាងដែលយើងមិនបាន តាំងចិត្តបង្កើត។ ធាតុពិត ពាក្យថា សុបិន មានន័យថា ដេកលក់។ ប៉ុន្តែមនុស្សច្រើនតែសំដៅដល់ សេចក្ដីប៉ងប្រាថ្នារបស់ពួកគេ ឬការស្រមើស្រមៃ ឬជាផែនការច្បាស់លាស់ក៏មាន។ អ្នកខ្លះនិយាយថា មនុស្សល្ងង់សុបិនតែនៅពេលដេកលក់ រីឯអ្នកមានគតិបណ្ឌិតសុបិននៅពេលភ្នាក់ដឹកខ្លួន ឬសុបិននៅពេលថ្ងៃ។ សុបិននៅពេលថ្ងៃគឺជា គឺបំណងប្រាថ្នាបែបប្រាកដប្រជា ដែលមានផែនការ និងការអនុវត្តដើម្បីឱ្យក្លាយជាការពិត។ ទស្សនៈមួយបានលើកឡើងថា បើអ្នកគ្មានក្ដីសុបិនទេ តើនឹងមានក្ដីសុបិនក្លាយជាការពិតឯណាបាន? បើទោះបីជា សុបិន ដែលគ្មានផែនការជាក់លាក់ គ្មានការអនុវត្ត ក៏សុបិនខ្លះអាចក្លាយជាការពិតបាន ដោយអំណាចនៃការរំពឹងទុកក្នុងចិត្ត ឬហៅថា អំណាចនៃចិត្ត (power of mind) វាប្រៀបដូចជាការជឿទៅលើអ្វីមួយដោយងុបងុល ។ ជាបទពិសោធន៍ ខ្ញុំមានអារម្មណ៍ថា ខ្ញុំតែងតែជួបប្រទះនូវអ្វីដែលខ្ញុំព្យាយាមស្វែងរក ដោយគ្រាន់តែគិត ហាក់បីដូចជាមានវេទមន្តអ្វីមួយបង្កើត ឬនាំមកឱ្យខ្ញុំ ។និយាយពីមនុស្សដែលច្រើនតែសុបិននៅពេលដេកលក់វិញ តាមលក្ខណៈវិទ្យាសាស្ត្រ គឺជាមនុស្សដែលគិតច្រើន និងមួយទៀតគឺជាមនុស្សដែលមានបញ្ហាប្រព័ន្ធប្រសាទ ឬសុខភាពមានបបញ្ហា។

        ទស្សនៈមួយលើកឡើងថា ជាមួយនឹងការស្រមើស្រមៃ អ្នកអាចទៅដល់គ្រប់ទីកន្លែង ។ មនុស្សខ្លះរស់នៅក្នុងក្ដីស្រមៃ បើទោះបីជាវាមិនមែនជាការពិតកដោយ ក៏ពួកគេនៅតែមានអារម្មណ៍ថា សប្បាយជាមួយនឹងក្ដីស្រមៃបែបសុទិដ្ឋិនិយម ពួកគេមានអារម្មណ៍ថា ពួកគេនៅកន្លែងដែលគេចង់ទៅ ដោយរូបភាពប្រឌិតឡើង។ អាល់បឺតអាញស្តាញ និយាយថា ការស្រមើស្រមៃមានអំណាចជាងបញ្ញាញាណ នោះមានន័យថា ចំណេះដឹងឬបញ្ញា គឺមានកំណត់ ប៉ុន្តែការស្រមើស្រមៃគឺឥតព្រំដែន និងមានឥទ្ធិពល។ ជាក់ស្ដែង អ្វីដែលគេបានបង្កើតឡើង ដ៏អស្ចារ្យជាច្រើនគឺសុទ្ធតែផ្ដើមចេញពីការស្រមើស្រមៃភ្ជាប់ជាមួយនឹងទស្សនៈមួយដែលលើកឡើងថា អ្វីដែលអាចស្រមើស្រមៃបានគឺសុទ្ធតែជាការពិត។

        បើក្ដីសុបិនរបស់អ្នកមិនធ្វើឱ្យអ្នកដទៃសើចទេ បញ្ជាក់ថាវានៅតូចពេក ត្រូវសុបិនឱ្យធំជាងហ្នឹង។ បើអ្នកមិនខំធ្វើការដើម្បីសម្រេចក្ដីសុបិនរបស់ខ្លួនឯងទេ អ្នកដទៃនឹងជួលអ្នកឱ្យសម្រេចក្ដីសុបិនរបស់គេ ។

 

ជីវិតដ៏សាមញ្ញ

 

 

 

ជីវិតដ៏សាមញ្ញ
១/ លះបង់ការប្រៀបធៀប: មិនចាំបាច់ប្រើប្រាស់របស់ទំនើបដើម្បីបង្អួតគេ មិនចាំបាច់រៀបឬកសម្ដែងធ្វើជាមនុស្សបែបនេះឬមនុស្សបែបនោះ និយាយឱ្យខ្លីគឺថាបើចូលចិត្តអ្វីស្រឡាញ់អ្វីត្រូវការអ្វីគឺធ្វើហ្នឹង ឳ្យតែមិនខុសច្បាប់ ។ នោះគឺជាជីវិតដ៏ពិតប្រាកដ មិនមែនជាជីវិតបែបក្លែងបន្លំ ឬថតចម្លង ។

២/ គ្មានការប្រកួតប្រជែង: គ្រាន់តែធ្វើអ្វីទីតាមការគួរ តាមសមត្ថភាព និងលទ្ធភាព មិនចាំបាច់ទៅប្រកួតជាមួយនឹងនរណា យកពានរង្វាន់ទេ

៣/ ធ្វើអ្វីតាមតម្រូវការ: យើងរកតែរបស់ណាដែលយើងត្រូវការប្រើប្រាស់សម្រាប់ជីវិតផ្ទាល់ខ្លួន ឧទាហរណ៍ថាបើយើងស្រេកទឹក យើងទិញទឹកហូប បើយើងឃ្លានបាយ យើងហូបបាយ មិនមែនហូបដើម្បីបង្អួតគេថាមានលុយហូបរបស់ថ្លៃនោះទេ។

៤/ សច្ចៈទៀងត្រង់: អ្វីខុសថាខុស អ្វីត្រូវថាត្រូវ មិនចំពោះគេជានរណាក៏ដោយ បើអាចថាបានយើងថា បើថាមិនបាន យើងលាក់ទុកក្នុងចិត្ត ក៏ប៉ុន្តែមិនត្រូវធ្វើខុសតាមគេ រស់នៅជាមួយនឹងការពិត ភាពពិតរបស់ខ្លួនឯង។
៥/ តម្លៃជីវិត: ជិវិតមានតម្លៃស្ថិតលើគុណធម៌ គឺជាទង្វើដែលមនុស្សម្នាក់ៗបានធ្វើដើម្បីមនុស្សដទៃ ដើម្បីសង្គម ឬជាតិមួយ មិនមែនគ្រាន់តែជាទ្រព្យដែលមនុស្សមាននោះទេ។

៦/ សុភាវធម៌ : ការផ្តល់ឱ្យនរណាម្នាក់មិនចាំបាច់ទាល់តែមានរបស់ឱ្យគេនោះទេ ត្រឹមតែជាកាយវិការពាក្យសម្ដីទន់ភ្លន់ ស្នាមញញឹមក៏ជាទានដ៏ប្រសើរសម្រាប់មនុស្សជុំវិញ ។

៧/ សោភណ្ឌភាព: រស់នៅជាមួយនឹងភាពស្រល់ត្រកាលនៃធម្មជាតិ អនាម័យ រៀបចំទីកន្លែងស្នាក់នៅឱ្យស្អាតបាត ប្រៀបដូចជារស់នៅក្នុងសួនឧទ្យាន។

លិខិតបទដ្ឋាន និងលិខិតបទដ្ឋានគតិយុត្ត

 

I.លិខិតបទដ្ឋាន

អ្វីជាលិខិតបទដ្ឋាន?

            លិខិតបទដ្ឋាន គឺជាអត្ថបទច្បាប់គោលការណ៍ទាំងឡាយ សេចក្តីសម្រេចនានាដែលអង្គការ សង្គមដាក់ចេញសំដៅណែនាំ បញ្ជា ឬបទបញ្ញត្តិឲ្យផ្នែកពាក់ព័ន្ធតាមសត្ថកិច្ច ឬលិខិតស្នាមផ្សេងៗ រួមទាងលិខិតរបស់បុគ្គលសំដៅប្រើប្រាស់ក្នុងការផ្សព្វផ្សាយ ណែនាំ បញ្ជាក្នុងការគ្រប់គ្រងទំនាក់ទំនង ក្នុងផលប្រយោជន៍សាធារណៈ និងបុគ្គល ។

លិខិតបទដ្ឋានមានប៉ុន្មានប្រភេទ?

            លិខិតបទដ្ឋានចែកចេញជាបីប្រភេទគឺ៖

            ១. លិខិតបទដ្ឋាន គតិយុត្ត

            ២. លិខិតបទដ្ឋាន រដ្ឋបាល

            ៣. លិខិតបទដ្ឋាន ឯកជន

II.លិខិតបទដ្ឋានគតិយុត្ត

ដូ​ចម្តេចដែលហៅថាលិខិតបទដ្ឋានគតិយុត្ត?

            លិខិតបទដ្ឋានគតិយុត្ត​ ជាប្រភេទលិខិតដែលមានលក្ខណៈកំណត់ជាច្បាប់​ ជាគោលការណ៍ ជាបញ្ជាមានអានុភាព កំណត់បង្ខំឲ្យអនុវត្តក្នុងដំណើរដឹកនាំគ្រប់គ្រងវិស័យក្នុងសង្គម ។

លិខិតបទដ្ឋានគតិយុត្តចេញដោយសមត្ថកិច្ចណា?

            លិខិតបទដ្ឋានគតិយុត្តចេញដោយអង្គការរដ្ឋ​ អង្គការអន្តរជាតិ ក្រសួង ស្ថាប័នរដ្ឋ​ អង្គភាព សាធរណៈ អាជ្ញាធរដែនដីគ្រប់ថ្នាក់ អង្គការក្រៅរដ្ឋាភិបាល ឬផ្នែកឯកជនជានីតិបុគ្គល ។

លិខិតបទដ្ឋានគតិយុត្តចែកចេញជាពីរបែបគឺ៖

            ១. បែបបទបញ្ញត្តិទូទៅៈ សម្រាប់ប្រើក្នុងការកំណត់ បញ្ជា បង្កើត ណែនាំអនុវត្ត ។                          ២.បែបបទបញ្ញតិ្តឯកក្តភូតៈ សម្រាប់ប្រើក្នុងការតែងតាំងតំណែង មុខងារ ភារកិច្ច ដំឡើឋានន្តរ ស័ក្តិ ឬក្រុមរាប់ទាំងមន្ត្រីរាជការ ឬនិយោជិក​ ឬពលរដ្ឋគ្រប់ប្រភេទ ឬជនបរទេសផងដែរ ។

           លិខិតបទដ្ឋានគតិយុត្តិមាននាមករណ៍ច្រើន ហើយប្រែប្រួលតាមរបបនយោបាយ របស់ប្រទេស នីមួយៗ។

ឧទាហរណ៍ៈ

            របបសាធារណៈរដ្ឋនិយម                                របបរាជានិយម

- ក្រម                                                               -ព្រះរាជក្រម

-ក្រិត្យ                                                              -ព្រះរាជក្រិត្យ

-សារ                                                                -ព្រះរាជសារ

នាមករណ៍គតិយុត្តដែលយើងកំពុងប្រើប្រាស់ជាទូទៅមាន៖

-ព្រះរាជក្រម

-ព្រះរាជក្រិត្យ

-អនុក្រិត្យ

-សេចក្តីសម្រេច

-សារាចរ

-ដីការ

-………។ល។

            លិខិតបទដ្ឋានគតិយុត្តិ ដែលមាននាមករណ៍ខាងលើ គឺជាឋានានុក្រមដែលត្រូវចេញដោយ សមត្ថកិច្ចតាមថ្នាក់ តាមស្ថាប័ន តាមផ្នែកផ្សេងៗគ្នា រួមទាំងអនុភាពរបស់វាផង ។

ភាពជាមនុស្សមានឧបនិស្ស័យផ្សេងៗគ្នា

ភាពជាមនុស្សមានឧបនិស្ស័យផ្សេងៗគ្នា     មនុស្សម្នាក់មានភាពខុសគ្នា ច្រើនបែបច្រើនយ៉ាង ទាំងរូបរាងខាងក្រៅ ចិត្តគំនិត ចំណេះដឹង ចំណង់ចំណូលចិត្ត និងស...